វិធីសាស្ត្រទូទាត់

ទូទាត់តាម WeChat

  • ម្ចាស់កាតបច្ចុប្បន្ន: ម្ចាស់កាតបច្ចុប្បន្នបង្ហាញ WeChat-Wallet QR កូដរបស់ពួកគេតាមរយៈតំណភ្ជាប់កាតឥណទានឬកាតឥណពន្ធរបស់ UnionPay សម្រាប់តំណាងចែកចាយដើម្បីស្កេន (ដោយប្រើឧបករណ៍គំរូ A8 / K9 របស់យើង) ។ តំណាងចែកចាយបន្ទាប់មកនិងបញ្ចូលចំនួនទឹកប្រាក់ទូទាត់នៅលើឧបករណ៍ និង ស្កេនលេខ WeChat-Wallet QR កូដរបស់អ្នកម្ចាស់កាត ដើម្បីបន្តការទូទាត់នៅពេលដែលម្ចាស់កាតបញ្ជាក់ពីព័តមានលម្អិតនៃការទូទាត់នៅលើទូរស័ព្ទរបស់ពួកគេ ការទូទាត់នឹងត្រូវបានបញ្ចប់។
  • តំណាងចែកចាយបច្ចុប្បន្ន: តំណាងចែកចាយអាចបោះពុម្ព WeChatPay QR កូដដាក់នៅលើតុអ្នកគិតលុយរបស់ពួកគេ សម្រាប់ងាយស្រួលក្នុងការចូលទៅប្រើប្រាស់របស់ម្ចាស់កាត ឬ បង្កើត WeChatPay QR កូដសម្រាប់ការទូទាត់នីមួយៗ។ តំណាងចែកចាយអាចវាយបញ្ចូលចំនួនទឹកប្រាក់ទូទាត់នៅលើឧបករណ៏ បន្ទាប់មកម្ចាស់កាតបើកកម្មវិធី WeChat-Wallet របស់ពួកគេជាមួយនឹងតំណប័ណ្ណឥណទាន ឬ ប័ណ្ណឥណពន្ធរបស់ UnionPay នៅលើទូរស័ព្ទរបស់ពួកគេ ដើម្បីស្កេន WeChatPay QR កូដរបស់តំណាងចែកចាយហើយបញ្ចប់ការទូទាត់។